ព្រះបរមសាស្ដាទ្រង់ប្រារព្ធព្រះវក្កលិត្ថេរពេលដែលលោក
នៅជាគ្រហស្ថ លោកបានឃើញនូវរូបសម្បត្តិព្រះសាស្ដា ដែលស្អាតគួរជាទីស្រឡាញ់ពេញចិត្តពន់ពេកណាស់

ទើបបានមកបួសដោយគិតថាបើអាត្មាអញបួសនឹងបាន
ឃើញនូវរូបរបស់ព្រះអង្គរាល់ថ្ងៃ ។លុះដល់បានបួសរួច
ស្រេចហើយ លោកមិនបានរឿនសូត្រធម៌អាថ៌អ្វីសោះឡើយ រងចាំគង់មើលតែរូបព្រះអង្គតែម៉្យាងប៉ុណ្ណោះ។ព្រះសាស្ដា
ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ទូន្មានថា វក្កលិអ្នកមកបួសចាំ
មើលរូបកាយដែលស្អុយរលួយនេះធ្វើអ្វី?

អ្នកដែលបានឃើញធម៌ទើបឃើញតថាគត អ្នកឃើញតថាគត អ្នកនោះឈ្មោះថាបានឃើញធម៌។ព្រះវក្កលិនៅតែអង្គុយចាំ
មើលវរកាយរបស់ព្រះអង្គដដែល មិនព្រមស្ដាប់ព្រះពុទ្ធដីកា
អ្វីទាំងអស់ ព្រះអង្គទ្រង់បានត្រាស់បណ្ដេញ វក្កលិឲ្យជៀសចេញ។ព្រះវក្កលិខូចចិត្តយ៉ាងខ្លាំង នឹកថាព្រះអង្គមិនស្រឡាញ់ខ្លួន ទើបបានឡើងទៅលើកំពូលភ្នំគិជ្ឈកូដ

ដើម្បីលោតទម្លាក់ខ្លួនចុះមកឱយស្លាប់។ព្រះសាស្ដាទ្រង់
ជ្រាបហើយ ទើបទ្រង់បញ្ចេញព្រះរស្មីផ្សាយទៅ ទ្រង់សម្ដែង
ព្រះវរកាយឱយព្រះវក្កលិបានឃើញ ទ្រង់ត្រាស់ហៅព្រះវក្កលិ
ឲ្យចូលមកវក្កលិកើតបិតិប្រាមោទ្យ ទើបទ្រង់ត្រាស់នូវព្រះគាថា
នេះថា៖គាថាទី៣៨១«ភិក្ខុអ្កមានប្រាមោទ្យច្រើន ជ្រះថ្លាហើយ
ក្នុងព្រះពុទ្ធសាសនា គប្បីបានសម្រេចនូវសន្តិបទគឺព្រះនិព្វាន ដែលចូលទៅរម្ងាប់សង្ខារជាសុខ»។
.....................................................................................
ចប់ព្រះគាថាព្រះវក្កលិបានសម្រេចជាព្រះអរហន្ត
សូមអនុមោទនាព្រះធម៌.

0 comments:
Post a Comment